Heng Apple

May 24, 2016

សមត្ថកិច្ច​ស្រុក​កំ​រៀង បានឃាត់ខ្លួនមន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ ១នាក់​ពាក់​ព័ន្ធ​ទៅ​លើ​ ករណីជួញដូរ​គ្រឿងញៀន

| |








ខេត្តបាត់ដំបង ៖ កាលពី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា​ ឆ្នាំ ​២០១៦នេះនៅ​វេលា​ម៉ោង១​និង​៣០នាទី​ កម្លាំង​នគរបាល​នៃ​មន្ទីរ​គ្រឿងញៀនខេត្ត បានសហ​ការណ៍​ជាមួយ ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​កំ​រៀង បាន​ចុះ​បង្ក្រាប​ទីតាំង
​គ្រឿងញៀន មួយ​កន្លែង ដែលស្ថិតនៅ​ក្នុង ភូមិ​អូរ​ដាលើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា​ជនសង្ស័យមាន ​ឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ប្លាយ ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤ ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​លើ​ករណីជួញដូរ​គ្រឿងញៀន ។ ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​ចំនួន ៣.០០០​គ្រាប់ កាំភ្លើងខ្លី​១​ដើម និង​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ បាន​បញ្ជូនខ្លួនជន​សង្ស័យ​មក​កាន់​ស្នងការដ្ឋាន ខេត្តបាត់ដំបង​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាមនិតិវិធី​ផ្លូវច្បាប់ ៕

ចូលអានបន្ត...!!!

Apr 27, 2016

សម្តេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស

| |







រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា
ណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស។

សិស្សនិស្សិត ដែលត្រូវទទួលសញ្ញាបត្រក្នុងព្រឹកនេះរួមមាន ជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលពិធីប្រគល់ធ្វើឡើងនេះនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
កម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង 8:00 ព្រឹកនេះ

ចូលអានបន្ត...!!!

Apr 25, 2016

អារ៉ាប៊ីតសាអូឌីត សម្លាប់ទាហាន អាល់កៃដា ៨០០នាក់ នៅយ៉េមេន

| |






រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមកម្លាំងទាហានចំរុះដែលដឹកនាំប្រតិបត្តិការណ៍ដោយ អារ៉ាប៊ីតសាអូឌីត នៅថ្ងៃច័ន្ទនេះ បានទទួលជោគជ័យ និងបានសម្លាប់ទាហានរបស់ក្រុមអាល់កៃដា នៅក្នុងប្រទេសយ៉េមេន ប្រមាណជា ៨០០នាក់។

នៅក្នុងរយៈពេលត្រឹមតែ ១ម៉ោងដំបូងនៃការប្រតិបត្តិការវាយប្រហារ ទៅលើក្រុមអាល់កៃដា ភ្លាមៗក្រុមកម្លាំងចំរុះ បានសម្លាប់ទាហានអាល់កៃដាភ្លាមជាង ៨០០នាក់ នៅនឹងកន្លែងបូករួម ទាំងមេដឹកនាំសំខាន់ៗមួយចំនួនផង ហើយប្រតិបត្តិការ កំពុងតែនៅបន្តនៅឡើយ។


ចូលអានបន្ត...!!!

អាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ននិងករណីជួញដូរគ្រឿងញៀន

| |




​បាត់ដំបង ៖ នៅវេលាម៉ោង ១២ និង ២០ នាទី ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុច ភូមិ សាមសឹប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ស្រុកកំរៀង ដឹកនាំដោយលោក វរសេនីយ៍ត្រី មុយ សាលិត មេបញ្ចាការមូលដ្ឋានអាវុធហត្ថស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ននិងករណីជួញដូរគ្រឿងញៀន ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ. ថន ធឿន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ភ្នំតូច ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានដកហូតបានវត្ថុតាង យ៉ាម៉ាចំនួនគ្រាប់ ៤៧ គ្រាប់ ទូរស័ព្ទដៃ ចិន ០១ គ្រឿង និងម៉ូតូ ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៣ ពាក់ស្លាកលេខ បាត់ដំបង (1N 8275 )ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានអាវុធហត្ថស្រកកំរៀង សាកសួរនិងកសាងសំណុំរឿងរួចបញ្ជូនខ្លួននិងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដេីម្បីដាក់ទោសតាមនិតិវិធីច្បាប់ ។

ចូលអានបន្ត...!!!

Apr 24, 2016

សមត្ថកិច្ចនរគបាលស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយចំនួន

| |





បាត់ដំបង ៖ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នៅវេលាម៉ោង២១និង៣០នាទី កម្លាំងនគរបាលស្រុកកំរៀង បានដើរល្បាតហើយមានការសង្ស័យ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀនមួយចំនួន នៅតាមដងផ្លូវនិងបានឆែកឆេរផ្ទះជួលមួយកន្លែងនៅចំណុចក្រុមទី១ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួចនាំយកមកអធិការស្រុកដើម្បីសាកសួរ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ញ៉ែម រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់នោះបានរកឃើញថ្នាំញៀនជាប់និងខ្លួនមួយចំនួន រួចសាកសួរបានចម្លើយក៏ទៅឆែកឆេរបន្ទប់ផ្ទះជួលមួយកន្លែងក៍រកឃើញថ្នាំញៀនសរុបមាន ៖ ម៉ាទឹកកក០៩ថង់តូច និង១ថង់ធំ មានទម្ងន់ស្មើនិង១៣៤ក្រាមនិង
យ៉ាម៉ាចំនួន១៦៤គ្រាប់មានទម្ងន់ស្មើនិង១៧.៥២ក្រាម រួមមានទូរស័ព្ទដៃ០១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចនរគបាលស្រុកកំរៀង បានសាកសួរនិងកសាងសំណុំរឿងរួចបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

ចូលអានបន្ត...!!!

Apr 23, 2016

កញ្ញា ធី សុវណ្ណ​ថា ប្រកាស​ប្តឹង ​លោក កឹម សុខា ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ​

| |



ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា។

កញ្ញា ធី សុវណ្ណថា បានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែតនៅសណ្ឋាគាសាន់វ៉េ នាវេលាម៉ោង២ រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងដំណើរការនៃការប្តឹង លោក កឹម សុខា ។ កញ្ញា ធី សុវណ្ណាថា បានអះអាងថា ចំពោះករណីនេះ នាងនឹងបន្តប្តឹងលោក កឹម សុខា ជាបន្តបន្ទាប់ ទោះជាត្រូវទៅដល់ណាក៏ដោយ។

កញ្ញាបានបន្តថា ទង្វើរបស់លោក កឹម សុខា បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំង។


ចូលអានបន្ត...!!!

ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា សីតុណ្ហភាពអតិបរមាពី៣៥-៤២អង្សាសេ, មានភ្លៀងធ្លាក់តិច

| |
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែមេសានេះ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ដោយរយៈពេលនេះ អាកាសធាតុនៅតែក្តៅ ពោលសីតុណ្ហភាពអតិបរមាចាប់ពី ៣៥អង្សាសេ ដល់៤២អង្សាសេ ហើយខេត្តមួយចំនួនធំក៏មានភ្លៀងតិចផងដែរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ភ្លៀងលាយឡំផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ អាចនឹងកើតមាន ក្នុងខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង៕

ចូលអានបន្ត...!!!

Apr 22, 2016

ទាហានឈុតខ្មៅថៃ បាញ់៥គ្រាប់ទៅលើរថយន្តថៅកែថៃ ខណៈ​ដែល​កំពុងដឹកពលករខ្មែរចូលតាមច្រកដូង ឆ្លង​ពី​កម្ពុជា​ទៅទឹកដីថៃ

| |






បាត់ដំបង​ ៖ នៅ​យប់​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៦រថយន្ត ទាហាន​ឈុតខ្មៅ​ថៃ បាន​បាញ់​៥​គ្រាប់ទៅលើរថយន្ត​​របស់​ថៅកែ​ថៃ ចំនួន​៣​គ្រឿង បណ្តាលឲ្យ​បែក​កង់​មួយ​គ្រឿង ខណៈ​ដែល​កំពុង​ដឹក​ពលករ​ខ្មែរ ឆ្លង​ពី​កម្ពុជា​ទៅទឹកដីថៃតាម​ច្រក​ដូង (​ច្រក​ឡែម​) ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្រោយពេល​ដែល​ខឹង​ហៅ​មិន​ឈប់ ទើបបង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង ។

​ក្រោយ​ការសម្របសម្រួល​គ្នា​រួច​មក ក៏​រថយន្ត​ខាងលើ​ត្រូវបាន​ទាហាន​ឈុតខ្មៅ អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​ទៅ​។ ជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៦ ពលករ​ខ្មែរ​ជាង​១០០​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មក​វិញ​តាម​ច្រក​ដូង ដោយ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ ពីព្រោះ​កន្លងមក មិន​មាន​ការចាប់​បញ្ជូន​មក​វិញ​នោះ​ឡើយ គឺមាន​តែ​បញ្ជូនទៅ​។​

​មន្ត្រី​យោធា​រូបនេះ បាន​លួច​បង្ហើប​ថា សម្រាប់​ច្រក​ដូង​មួយ​នេះ មន្ត្រី​នគរបាល​ច្រក ហាក់​មិន​ច្បាស់ការណ៌​ទាល់តែសោះ សម្រាប់​ការងារ លើ​ការត្រួតពិនិត្យ​ពលករ​ខ្មែរ ចេញ​ទៅ​ប្រទេស​ថៃ​នេះ ហើយ​មួយរយៈ​ចុងក្រោយ​នេះ មានការ​សម្រុកចូល​ដី​ថៃ​យ៉ាង​ខ្លាំង​៕

ចូលអានបន្ត...!!!

Apr 21, 2016

ព្រះនាម ឌូ វណ្ណ​ឌឿ​ន ជា​មេគុណ​ ខេត្តកំពង់ស្ពឺ ត្រូវបានដកតំណែង បន្ទាប់ពី​ឡើង​ច្រៀង​លើ​ឆាក​

| |



ខេត្តកំពង់ស្ពឺ ៖ គ​ណៈ​សង្ឃ​នា​យ​ក នៃ​ព្រះ​រាជា​ណាច​ក្រ​​ក​ម្ពុជា បាន​ស​ម្រេ​ច​ដ​ក​តំ​ណែង ព្រះ​​មេ​គុណ​ ​ខេត្ត​កំពង់​ស្ពឺ ព្រះ​នា​ម ឌូ វណ្ណ​​ឌឿ​ន ដែល​​បាន​​ប្រ​ព្រឹត្ត ខុស​​ធ​ម៌​វិន័យ របស់​​ព្រះ​ពុទ្ធ ដោយ​សារ​​ព្រះ​អង្គ ឡើង​​ច្រៀង លើ​​ឆាក​​ត​ន្ត្រី ឲ្យ​ពុ​ទ្ធ​បរិ​ស័ទ​​រាំ​ស​ប្បា​យ យ៉ាង​ហោចណាស់ ៥​បទ ក្នុងអំឡុងពេល​ចូលឆ្នាំ​កន្លងទៅ ដែល​ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ គណៈសង្ឃ​នាយក និង​មន្ត្រី​ក្រសួង​ធម្មការ កាលពី​យប់​ថ្ងៃទី ២០ ខែមេសា ។​

​គណៈសង្ឃ​នាយក បាន​កោះប្រជុំ​ទាំងយប់ នៅ​ថ្ងៃទី ២០ ខែមេសា ក្រោយពី​វីដេអូ នៃ​ការឡើង​ច្រៀង លើ​ឆាក​តន្ត្រី របស់​មេគុណ ខេត្តកំពង់ស្ពឺ ដែល​ត្រូវបាន​គេ​បង្ហោះ នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ហើយ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​អ្នកប្រើប្រាស់ បណ្តាញ​សង្គម​មួយ​នេះ​។ នៅ​ចំពោះមុខ គណៈសង្ឃ​នាយក ព្រះអង្គ ឌូ វណ្ឌ​ឌឿ​ន បានទទួល​ស្គាល់ កំហុស​របស់ខ្លួន ហើយ​គណៈ​សង្ឃនាយក ក៏​សម្រេច​ដកតំណែង របស់​ព្រះអង្គ ជា​មេគុណ ខេត្តកំពង់ស្ពឺ ចោល​តែម្តង ដើម្បី​ប្រគល់​ឲ្យ​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ផ្សេងទៀត នៅ​ខេត្តកំពង់ស្ពឺ កាន់តំណែង​ជំនួស​៕

ចូលអានបន្ត...!!!

អភិបាលរងស្រុកព្រៃនប់ ដឹកទឹក១៨០០០លីត្រ ចែកជូនពលរដ្ឋ ៩០គ្រួសារ ដែលកំពុងខ្វះខាត ទឹកប្រើប្រាស់

| |


ព្រះសីហនុ ៖ លោក ស កក្កដា អភិបាលរងស្រុកព្រៃនប់ បានដឹកនាំក្រុមយុវជននាំយកទឹក
១៨០០០លីត្រ ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ ដែលកំពុងខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃក្នុង ចំណោមពលរដ្ឋ  ខ្វះខាតទឹកផ្សេងទៀតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យោងតាមគេហទមព័រ របស់ AKP នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ការផ្តល់ទឹកជូនប្រជាពលរដ្ឋនេះ ដើម្បីឆ្លើយ តបនឹងស្ថានភាព ជាក់ស្ដែងនៅតាមមូលដ្ឋាន ដោយសារតែ សីតុណ្ហភាពកម្តៅទ្បើងខ្លាំង នឹងការខ្វះខាតទឹកនៅមូលដ្ឋាន។

ប្រភពដដែលបន្តថា “សកម្មភាពក្រុមយុវជន នឹងធ្វើបន្តទៀត ដើម្បីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា បន្ទាប់ពីលោក អភិបាលខេត្តនិង លោក ប្រធានក្រុមប្រឹក្សា ខេត្តបានចុះពិនិត្យស្ថានការខ្វះ ខាតទឹកនៅតាមទីតាំងនានា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុរួចមក”។

គួររំលឹកថា កាលពីថ្ងៃទី១៩  មេសា អាជ្ញាធរខេត្តសៀមរាប និង ខេត្តកំពត ក៏បានដឹកទឹកជូនពលរដ្ឋ ដែលមានបញ្ហាខ្វះខាត ទឹកប្រើប្រាស់ ៕

ចូលអានបន្ត...!!!

ដំណឹងសួររកប្អូន

| |




បាត់ដំបង ៖ នាងខ្ញំុឈ្មោះ កូវ លីណា ភេទស្រី អាយុ៦៧ ឆ្នាំ សព្វថ្ងៃរស់នៅម្តុំផ្សារថ្មីខេអឌី ( KRD)
ជាប់ផ្សារត្រីស្រុកកំរៀង ដែលឋិតនៅ ភូមិអូរដាលើ​ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។  ឥឡូវនេះនាងខ្ញំុ កូវ លីណា មានជម្ងឺជាទម្ងន់ សូមប្រកាសសួររកប្អូនឈ្មោះ កាំង ម៉េងហុក ដែលមានទី
លំនៅម្តុំផ្សារចាស់ (ផែស្ងួត) រាជធានីភ្នំុពេញ ។  

បើប្អូនបានឮសូមប្អូនមេត្តា call មកតាមរយះលេខទូរស័ព្ទ  TEL. 012 92 95 48 . 095 89 26 02 ។

ចូលអានបន្ត...!!!

Apr 11, 2016

ដុតកំាជ្រួចបណ្តាលឲ្យឆេះវិហារ នៅប្រទេសឥណ្ឌា​ មនុស្សស្លាប់កើនដល់ជាង ១០០នាក់

| |


BBC ៖ ភ្នាក់សារព័ត៌មានព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទនេះ បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ ក្នុងករណីឆេះវិហារ នៅប្រទេសឥណ្ឌា កើនឡើងដល់ ១១០នាក់ និងជាង ៣៥០នាក់រងរបួស ប៉ុន្ដែតួលេខ អ្នកស្លាប់អាច កើនឡើងបន្ដទៀត។

ប្រភព័ត៌មានក្នុងស្រុក បានចេញផ្សាយ ឲ្យដឹងទៀតថា អគ្គីភ័យបានកើតឡើង នៅវេលាម៉ោងប្រមាណ ៣ និង៣០នាទី ម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍ ខណៈដែលផ្កាភ្លើង បានផ្ទុះឡើងចេញពីការដុតកំាជ្រួច អបអរសាទរ នៅថ្ងៃបញ្ចប់ពិធីបុណ្យឆ្លងឆ្នាំហិណ្ឌូ ។

អគារមួយ នៅព្រះវិហារ បានដួលរលំ បន្ទាប់ពីមានអគ្គីភ័យ ឆាបឆេះសន្ធោសន្ធៅ ប្រភពព័ត៌មាន បានបញ្ជាក់ថា ក្នុងអំឡុងពេលកើតហេតុមាន អ្នករងរបួសប្រមាណ ជាង២០០នាក់ ប៉ុន្ដែចំនួនអ្នកស្លាប់ត្រូវ បានរាយការណ៍បន្ដបន្ទាប់ ៕

ចូលអានបន្ត...!!!

​រៀប​ការ​បាន១​ថ្ងៃ​ ប្រពន្ធ​រួមគំនិត​ជាមួយ​ប្រុស​ស្នេហ៍​សម្លាប់​ប្តី

| |





ត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ឈ្មោះ ឡាយ ថាវី អាយុ១៨ឆ្នាំ រស់នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ បញ្ជួនខ្លនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោយសមត្ថកិច្ចរកឃើញថា ស្ត្រីរូបនេះ បានរៀបគម្រោងការ សម្លាប់ប្តីជាមួយសាហាយស្មន់ ហើយបានបង្វែងដាន
ថាជារឿងគ្រោះថ្នាក់ចរាចរណ៍។

បើយោងតាមសមត្ថកិច្ចសើុបបអង្កេតបានឲ្យដឹងថា ស្ត្រី ឡាយ ថាវី បានរៀបការ ជាមួយស្វាមុីឈ្មោះ ជូន សុភាព អាយុ២៣ឆ្នាំ កាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០១៦នេះ ។សេចក្តីរាយការណ៍បញ្ជាក់ទៀតថា នៅយប់ផ្សំដំណេក នាងមិនបានផ្សំដំណេកទេ បែរជាបបួលស្វាមុីជិះម៉ូតូដើរលេង ទៅផឹក
សុី លុះដល់វេលាម៉ោង១២យប់រំលងអាធ្រាត្រ បែរជាកុហកថាមានព្រឹត្តិការណ៍ គ្រោះថ្នាក់ចរាចរណ៍ ហើយនាងធ្វើជាដួលសន្លប់ លុះសមត្ថកិច្ចទៅដល់ កើតការសង្ស័យដោយថា គ្រោះថ្នាក់ចរាចរណ៍ ហេតុអ្វីមានកាំបិទជាប់នឹងខ្លួន និងមានស្នាមកាំបិតចាក់ស្ទើរពេញខ្លួន ទើបបើកការស្រាវជ្រាវ។ ដំបូងឡើយនាងមិនឆ្លើយទេ តែ នៅល្ងាចថ្ងៃទី៩មេសាទើបនាងឆ្លើយថា ពិតជាបានរួមដៃជាមួយសាហាយស្មន់សម្លាប់ប្តីមែន ដើម្បីពួកគេថ្ងៃក្រោយ រួមរស់ជាប្តីប្រពន្ធក៍ប៉ុន្តែសាហាយរបស់នាង រត់គេចខ្លួនបាត់ហើយ ។

បើយោងតាម ឪពុក ម្តាយជនរងគ្រោះបានរៀបរាប់ថា មុនរៀបការ ដណ្តឹងទុក២ឆ្នាំមកហើយ មិនដែលមានរឿងអីទេ ទើបកូនរបស់គាត់ ទៅរកលុយ នៅប្រទេសថៃ ជាពលករដើម្បីយកលុយមក
រៀបការ តែ ក្រោយពីការហើយ បានមួយថ្ងៃ បែរជាកូនរបស់គាត់ស្លាប់ទៅវិញ។

ចូលអានបន្ត...!!!

Apr 6, 2016

ស្លាប់ និងរបួសជាង ១០០នាក់ ក្នុងហេតុការណ៍បាក់ដី នៅប៉ាគីស្ថាន

| |


ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់ ពលរដ្ឋប៉ាគីស្ថាន ៩២នាក់ស្លាប់ និង៧៧នាក់ផ្សេងទៀតរងរបួស ដោយសារតែ ហេតុការណ៍ បាក់ដី បង្កឡើងដោយភ្លៀង ធ្លាក់យ៉ាងគំហុក នៅតំបន់ភាគខាង ជើងប្រទេសប៉ាគីស្ថាន រយៈពេលជាង ៥ថ្ងៃកន្លងមកនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតថា ប្រជាជនប៉ាគីស្ថាន ដ៏ច្រើនលើសលុប ត្រូវបង្ខំចិត្តឈរ នៅលើកំណាត់ផ្លូវជាតិ ដែលត្រូវបានបំផ្លាញ ដោយការបាក់ដី នៅតំបន់កូហ៊ីស្ទេន ភាគខាងជើងប្រទេស៕

ចូលអានបន្ត...!!!

អាវុធហត្ថ​​ ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី​៣​នាក់ ពាក់​ព័​ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ គ្រឿងញៀន​

| |



​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦​នេះមានជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ជាប់​ពាក់​ព័​ន្ធ​ករណី លក់​និង​ជក់​គ្រឿងញៀន យ៉ាងសកម្ម​នៅ​ជាយដែន ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ​ជនសង្ស័យ​ទាំង​៣​នាក់​១/​ឈ្មោះ កែវ ហម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ ២/​ឈ្មោះ ឈុន ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣/​ឈ្មោះ វិ​ន ថេ​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​នាក់​នេះ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ផ្សារកណ្តាល ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ យប់​ថ្ងៃទី​០៦ ខែមេសា នៅ​ចំណុច​មុខ​ក្រុមហ៊ុន SCVADO ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​បាន​ដកហូត​វត្ថុតាង ម៉ា​ទឹក​ក​៥​កូន​ថង់​តូច​ថ្លា និង​ថង់​សំរាប់​វេច​ខ្ចប់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

បច្ចុប្បន្ន ក្រោយ​សួរនាំ​ជនសង្ស័យ ទាំង​៣​នាក់​សមត្ថកិច្ច​កំពុង កសាង​សំណុំរឿងរួច​បញ្ជូនទៅ​តុលាកា ដើម្បី​ដាក់ទោស​ទៅ តាមនិតិវិធីច្បាប់​៕

ចូលអានបន្ត...!!!

Mar 28, 2016

នគរបាល​ខេត្តស្ទឹងត្រែង​ចាប់​មេខ្លោង​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់ ដកហូត​គ្រឿងញៀន​៤​គីឡូក្រាម​

| |




ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ម្នាក់​ដែលជា​មេ​ជួញ​គ្រឿងញៀន​នៅ​ប្រទេស​ឡាវ ត្រូវ​កំលាំង​នគរបាល​ជំនាញ​ចាប់ខ្លួន រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន និង​មេ​តំ​ហ្វេ​តា​មីន​ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកក​សរុប​ទាំងអស់​ចំនួន​៤​គីឡូក្រាម ។ ប្រភេទ​គ្រឿងញៀន​ដែល​រឹបអូស​បាន​នេះ​ជា​គ្រឿងញៀន​ដែលមាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារងងឹត ។​

​ប្រតិបត្តិ​ការបង្ក្រាប​និង​ចាប់ខ្លួន​មេ​គ្រឿងញៀន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៥ មីនា នៅ​ចំណុច​ក្បែរ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា ឡាវ ភូមិ​ខាំ​ផាន់ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ដោយបាន​សហការ រវាង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។​

​ជនសង្ស័យ​ជា​មេ​គ្រឿងញៀន​នេះ​ឈ្មោះ ខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ចម​ភិត ស្រុក​ខាំ​ខេ​ត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ ដែល​បច្ចុប្បន្ន​ត្រូវ​ចាប់ខ្លួន​រួម​និង​វត្ថុតាង និង​រថយន្ត​Vigo ពណ៌​ស​មួយគ្រឿង​ជា​មធ្យោបាយ ។​  ​ការចាប់ខ្លួន​ជនសង្ស័យ​ជា​មេ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់នេះ ក៏មាន​បក្សពួក​២​នាក់​ទៀត ជា​ជនជាតិ​ឡាវ​ដូចគ្នា​និង​ជា​អ្នក​កាន់​គ្រឿងញៀន​ទាំងនោះ បាន​រត់​រួច​ចូលក្នុង​ព្រៃ​ឆ្លង​ចូល​ទឹកដី​ឡាវ​បាត់ ។​


​នគរបាល​បាន​ឲ្យ​ដឹងថា​៖ ស្របពេល​ឡោមព័ទ្ធ​នៅ​ចំណុច​ប​ង្កោ​ល​ឡាក់​លេខ​៣២​ក្នុងព្រៃ បុរស​ជនជាតិ​ឡាវ​២​នាក់ ជា​អ្នក​កាន់​គ្រឿងញៀន​បាន​ទម្លាក់​វត្ថុតាង​ទាំងនោះ​ចោល រួច​រត់​ប្រផាប់​ប្រ​ភីង​ឆ្លងទៅ​ព្រំដែន​ឡាវ​បាត់ស្រមោល ។ គ្រានោះ​នគរបាល​ជំនាញ​បានធ្វើការ​បន្តទៀត រហូត​ឈានដល់​ចាប់​មេ​គ្រឿងញៀន​នោះ​ដែល​បើករថយន្ត​Vigo ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ដើម្បី​មក​ទទួល​លុយ​ពី​ការលក់​គ្រឿងញៀន ក៏ត្រូវ​កំលាំង​នគរបាល​ធ្វើការ​ឡោមព័ទ្ធ​ឃាត់ខ្លួន រួម​នឹង​មធ្យោបាយ​ហើយ​បាន​បញ្ជូនមក​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត ទាំង​វត្ថុតាង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ មីនា និង​ធ្វើការ​ពិនិត្យ​លើ​ថ្នាំញៀន​ទាំងនោះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៦ ។ ដោយមាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញារង និង​បានធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូនទៅ​តុលាការ​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។ សមត្ថកិច្ច​មិនបាន​អោយដឹង​ទេ ថា​តើ​មេ​គ្រឿងញៀន​រូបនេះ​មាន​ទំនាក់ទំនង​មេ​គ្រឿងញៀន​នៅ​កម្ពុជា​រូប​ណាខ្លះ​នោះទេ គឺ​ក្រោយពេល​ចាប់បាន ក៏​ស្ងប់ស្ងាត់​ទៅ ដែល​សមត្ថ​កិ​ច​ប្រាកដជា​បានដឹង ៕

ចូលអានបន្ត...!!!

Jan 27, 2016

ក្រុមចោរ១ក្រុមចូលប្លន់ផ្ទះអ្នកលក់មាស បណ្តាលឲ្យស្លាប់១នាក់របួសធ្ងន់១នាក់ នៅស្រុកកំរៀង

| |















បាត់ដំបង ៖ នៅវេលាម៉ោងប្រហែល ៩.៣០នាទី នាយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ មានករណីចោរប្លន់ប្រដាប់
អាវុធមួយក្រុមមានគ្នា ៣ទៅ៥នាក់ មានកាំភ្លើង២ដើម ខ្លី១ដើមនិងវែង១ដើម​ បានចូលប្លន់ផ្ទះនាក់លក់មាសបណ្តាល
ឲ្យម្ចាស់ផ្ទះស្លាប់១នាក់និងរបួសធ្ងន់១នាក់ នៅម្តុំត្រាវ័ន្ត ​ ឋិតនៅភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មាន ពីម្ចាស់ផ្ទះថា៖ ប្រហែលជាម៉ោង ៩និង៣០នាទីពួកគាត់កំពុងតែអង្គុយផឹកស៊ីនៅពីមុខផ្ទះស្រាប់តែ
មានក្រុមចោរមួយក្រុមមានគ្នា៣នាក់ មានកាំភ្លើងខ្លី១ដើមនិងវែង១ដើម បានដើរចូលមកភ្ជង់ពួកគាត់គំរាមឲ្យយកលុយ
ឲ្យពួកវា តែពួកគាត់ថាលុយនៅក្នុងទូសេស គាត់មិនដឹងថាលេខកូដប៉ុន្មានទេ ទើបបណ្តាលឲ្យពួកវាបាញ់តែម្តងក្នុង
នោះបានស្លាប់១នាក់ របួសធ្ងន់១នាក់ ទី១.ឈ្មោះ ស៊ាង ភុន ភេទប្រុស អាយុ៥៤ឆ្នាំ (ស្លាប់ )ទី២.ឈ្មោះ ភុន ឡៃម៉េង
ភេទប្រុស អាយុ៣២ ឆ្នាំ ( រងរបួសធ្ងន់​ ) ចំណែកក្រុមចោរបានគេចខ្លួនដោយសុវត្ថិភាព ។

ភ្លាម‌ៗនោះដែរសមត្ថកិច្ចនគរបាល ស្រុកកំរៀង បានតាមប្រម៉ាញ់ពួកក្រុមចោរមួយក្រុមនោះរហូតដល់ព្រឹកថ្ងៃទី២៨
ក្នុងខណះពេលនេះមិនទាន់មានតម្រុយអ្វីទេ ។


ចូលអានបន្ត...!!!